khmer eng
  • ឯកឧត្តម ឡាយ សំកុល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដំបូង នៃក្រុមការងារស្រាវជ្រាវ និងវិភាគព្រឹត្តិការណ៍តំបន់ និងអន្តរជាតិ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូង នៃក្រុមការងារស្រាវជ្រាវ និងវិភាគព្រឹត្តិការណ៍តំបន់ និងអន្តរជាតិ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលមានការចូលរួមពីឯកឧត្តមនាយក នាយករង សមាជិក សមាជិកាខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា អគ្គនាយក អគ្គនាយិកា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។
    ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់អំពីសារៈសំខាន់នៃការបង្កើតនូវក្រុមស្រាវជ្រាវនិងវិភាគព្រឹត្តិការណ៍តំបន់ និងអន្តរជាតិរបស់អគ្គលេខាធិការដ្ឋាន ក្នុងគោលបំណងបន្តជំរុញនូវការអភិវឌ្ឍធនធានមនុស្សរបស់ស្ថាប័ន ដែលជាកត្តាដ៏ចាំបាច់ ដើម្បីជួយគាំទ្រក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព ជាពិសេសគាំទ្រកិច្ចការងារស្រាវជ្រាវជូនដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា។
    ឯកឧត្តមអគ្គលេខាធិការ ក៏បានចែករំលែកនូវបទពិសោធន៍ការងារពាក់ព័ន្ធនឹងវិធីសាស្ត្រស្រាវជ្រាវកិច្ចការអន្តរជាតិ និងផ្តល់អនុសាសន៍រៀបចំយន្តការនៃដំណើរប្រព្រឹត្តទៅប្រចាំថ្ងៃរបស់ក្រុមការងារស្រាវជ្រាវ ព្រមទាំងលើកទឹកចិត្តក្រុមការងារស្រាវជ្រាវឱ្យបន្តរៀនសូត្រពីគ្នាទៅវិញទៅមក សហការធ្វើការងារជាក្រុម និងប្រកាន់យកស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវការអភិវឌ្ឍចំណេះដឹងរបស់ខ្លួន និងសមិទ្ធិផលជូនស្ថាប័ន ឱ្យកាន់តែរីកចម្រើន នាពេលអនាគត។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail